12. ខ្ញុំសួរទេវតាទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។
13. ទេវតាតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។
14. ទេវតាពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអង្គ»។