8. ព្រះអម្ចាស់នៃពិភពទាំងមូលទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅប្រាប់ប្រជាជាតិនានាដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:«អ្នកណាប៉ះពាល់អ្នករាល់គ្នាក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
9. យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះពួកគេនឹងក្លាយទៅជាឈ្លើយនៃពួកទាសកររបស់ខ្លួន»ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាបានចាត់ខ្ញុំឲ្យមកមែន។
10. «ប្រជាជននៃក្រុងស៊ីយ៉ូនអើយចូរស្រែកហ៊ោដោយអំណរ!ចូរសប្បាយរីករាយឡើង!ដ្បិតយើងមករកអ្នកហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។