សាការី 2:5-8 Khmer Standard Version (KHSV)

5. រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​ទៅ​ជា​សិរី‌រុងរឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. «យើង​បាន​កំចាត់‌កំចាយ​អ្នក​រាល់​គ្នាទៅ​តាម​ទិស​ទាំង​បួន!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅក្នុង​ស្រុក​បាប៊ី‌ឡូន​អើយចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។

8. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលទ្រង់​ប្រទាន​អំណាច និង​ចាត់​ខ្ញុំ​ឲ្យ​ទៅប្រាប់​ប្រជា‌ជាតិ​នានាដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា:«អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នាក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។

សាការី 2