1. ទេវតា*ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី
2. ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។
3. មានកណ្ដូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។