វិវរណៈ 6:5-8 Khmer Standard Version (KHSV)

5. ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ

6. ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។

7. ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​សូរ​សំឡេង​សត្វ​មាន​ជីវិត​ទី​បួន​ពោល​ថា: «សូម​អញ្ជើញ​មក!»។

8. ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​​ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែន‌ដី ហើយ​យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្ន‌រោគ និង​សត្វ​សាហាវ​នៅ​លើ​ផែន‌ដី ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។

វិវរណៈ 6