វិវរណៈ 6:13-16 Khmer Standard Version (KHSV)

13. រីឯ​ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។

14. ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​របើក​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

15. ស្ដេច​នានា​នៅ​លើ​ផែន‌ដី ពួក​អ្នក​ធំ ពួក​មេ‌ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ

16. ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​កូន​ចៀម

វិវរណៈ 6