វិវរណៈ 16:8-10 Khmer Standard Version (KHSV)

8. ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះ‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។

9. មនុស្ស‌ម្នា​ត្រូវ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ឡើយ។

10. ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណា‌ចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្ស‌ម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។

វិវរណៈ 16