វិវរណៈ 10:1-3 Khmer Standard Version (KHSV)

1. ខ្ញុំ​ឃើញ​ទេវតា*​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក*​ព័ទ្ធ​ជុំ‌វិញ​ខ្លួន មាន​ឆព្វណ្ណ‌រង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះ‌អាទិត្យ ហើយ​ជើង​លោក​ដូច​សសរ​ភ្លើង។

2. ដៃ​លោក​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។

3. លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សិង្ហ​គ្រហឹម ហើយ​ពេល​ទេវតា​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំ‌ពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។

វិវរណៈ 10