10. លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។
11. នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។
12. លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកលោកវិញទេ។
13. នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។
14. នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។
15. ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖
16. «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។
17. ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។