18. បងៗរបស់លោកនាំគ្នាមកជួបលោកផ្ទាល់ ពួកគេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់លោកប្អូន»។
19. លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ!
20. បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
21. ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
22. លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកបានរស់នៅក្នុងស្រុកអេស៊ីប លោករស់បានមួយរយដប់ឆ្នាំ។
23. លោកយ៉ូសែបបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយលោកក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលលោកបានបីដាក់លើភ្លៅផងដែរ។