លោកុ‌ប្បត្តិ 50:10-13 Khmer Standard Version (KHSV)

10. លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ លោក​យ៉ូសែប​រំឭក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

11. ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ‌ទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-‌មីសរ៉ែម”។

12. កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក

13. គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ។

លោកុ‌ប្បត្តិ 50