32. ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។
33. កាលណាព្រះចៅផារ៉ោនកោះហៅបងៗទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី?”
34. ត្រូវទូលស្ដេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។