លោកុ‌ប្បត្តិ 43:7-10 Khmer Standard Version (KHSV)

7. ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ‌សន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។

8. លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។

9. កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។

10. មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​ពន្យារ​ពេល​ទេ​នោះ ម៉្លេះ​សម​យើង​ត្រឡប់​មក​វិញ​ពីរ​ដង​រួច​ទៅ​ហើយ»។

លោកុ‌ប្បត្តិ 43