លោកុ‌ប្បត្តិ 40:13-18 Khmer Standard Version (KHSV)

13. បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​លើក​កិត្តិយស​លោក​ឡើង ហើយ​តែង‌តាំង​លោក ឲ្យ​បំពេញ​មុខ‌ងារ​របស់​លោក​ឡើង​វិញ គឺ​លោក​នឹង​ថ្វាយ​ពែង​ស្រា​ទៅ​ស្ដេច ដូច​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន។

14. ក៏​ប៉ុន្តែ ពេល​លោក​បាន​សុខ​ស្រួល​វិញ​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​លោក សូម​មេត្តា​ទូល​ព្រះចៅ​ផារ៉ោន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធ‌នាគារ​នេះ​ផង

15. ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​គេ​យក​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។

16. មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ឃើញ​លោក​យ៉ូសែប​កាត់​សប្តិ​ឲ្យ​មហា‌តលិក​ម្នាក់​ទៀត​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។

17. នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ ដែល​ព្រះចៅ​ផារ៉ោន​ធ្លាប់​សោយ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

18. លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

លោកុ‌ប្បត្តិ 40