7. ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។
8. លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។
9. ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់បានដែរ»។
10. ស្ត្រីនោះលួងលោមលោកយ៉ូសែប ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែលោកពុំព្រមធ្វើតាមពាក្យនាងឡើយ។
11. ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ
12. ភរិយារបស់លោកប៉ូទីផារក៏ទាញអាវលោកយ៉ូសែបជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកក៏ទុកអាវលោកចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។
13. ពេលនាងឃើញលោកទុកអាវលោកក្នុងដៃនាង និងឃើញលោករត់ចេញមកក្រៅដូច្នេះ