លោកុ‌ប្បត្តិ 39:6-9 Khmer Standard Version (KHSV)

6. គាត់​ប្រគល់​ឲ្យ​លោក​យ៉ូសែប​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

7. ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។

8. លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។

9. ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ‌ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរ‌លែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​បាន​ដែរ»។

លោកុ‌ប្បត្តិ 39