25. ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងតាម៉ារឲ្យគេទៅជម្រាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។
26. លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
27. លុះជិតដល់ពេលសម្រាលកូន គេដឹងថានាងមានកូនភ្លោះក្នុងផ្ទៃនាង។
28. ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។
29. ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះ ឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។
30. បន្ទាប់មកទៀត កូនប្អូនកើតចេញមក ទាំងមានអំបោះក្រហមនៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។