លោកុ‌ប្បត្តិ 36:22-32 Khmer Standard Version (KHSV)

22. កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេ‌ម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។

23. រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។

24. រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។

25. កូន​ចៅ​របស់​លោក​អណា​មាន ឌីសសុន និង​នាង​អហូលី‌បាម៉ា។

26. កូន​ចៅ​របស់​ឌីស‌សុន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

27. កូន​ចៅ​របស់​អេ‌ស៊ើរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។

28. កូន​ចៅ​របស់​ឌីសាន​មាន អ៊ូស និង​អរ៉ាន។

29. រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា

30. លោក​ឌីសូន លោក​អេ‌ស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។

31. មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ

32. ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បា ក្នុង​ស្រុក​អេដុម។

លោកុ‌ប្បត្តិ 36