4. ស៊ីគែមជម្រាបលោកហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្ដឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។
5. លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។
6. លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។
7. កាលកូនប្រុសៗរបស់លោកយ៉ាកុបវិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។
8. លោកហាម៉ោរបាននិយាយទៅកាន់លោកយ៉ាកុប និងកូនថា៖ «ស៊ីគែម កូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។