26. បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
27. បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។
28. បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
29. លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។
30. លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
31. ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។
32. ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។