លោកុ‌ប្បត្តិ 31:12-17 Khmer Standard Version (KHSV)

12. ទេវតា​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ

13. យើង​ជា​ព្រះ​នៅ​បេត‌អែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​ស្តូប​ថ្ម​មួយ ថែម​ទាំង​បាន​បន់‌ស្រន់​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។

14. លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ពោល​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ឪពុក​យើង​មិន​ឲ្យ​យើង​មាន​ចំណែក​មត៌ក​អ្វី នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់​ទៀត​ទេ។

15. គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!

16. ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​បង​ទៅ»។

17. លោក​យ៉ាកុប​ក្រោក​ឡើង​នាំ​កូន និង​ប្រពន្ធ ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។

លោកុ‌ប្បត្តិ 31