លោកុ‌ប្បត្តិ 24:12-15 Khmer Standard Version (KHSV)

12. គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ឲ្យ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង!

13. ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ

14. បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះ‌អង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះ‌អង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។

15. គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។

លោកុ‌ប្បត្តិ 24