លោកុ‌ប្បត្តិ 2:20-25 Khmer Standard Version (KHSV)

20. មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។

21. ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។

22. ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។

23. បុរស​ក៏​ពោល​ឡើង​ថា៖«លើក​នេះ​ពិត​ជា​ឆ្អឹងដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញត្រូវ​ហៅ​នាង​ថា “ស្ត្រី”ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

24. ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។

25. ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

លោកុ‌ប្បត្តិ 2