លោកុ‌ប្បត្តិ 19:31-37 Khmer Standard Version (KHSV)

31. ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។

32. ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។

33. នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

34. លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។

35. នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឲ្យ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

36. ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។

37. នាង​បង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។

លោកុ‌ប្បត្តិ 19