7. ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។
8. ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។
9. ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។
10. ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។
11. ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។នាងនឹងសម្រាលបានកូនប្រុសមួយនាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែលដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាងនៅពេលដែលនាងរងទុក្ខវេទនា។
12. កូននេះប្រៀបបានទៅនឹងលាព្រៃវានឹងវាយមនុស្សទាំងអស់ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។វានឹងរស់នៅដាច់ដោយឡែកពីបងប្អូនរបស់វា»។