លោកុ‌ប្បត្តិ 12:18-20 Khmer Standard Version (KHSV)

18. ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អាប់រ៉ាម​មក​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក?

19. ហេតុ​អ្វី​បាន​ជា​អ្នក​ថា​នាង​ជា​ប្អូន​ទៅ​វិញ បណ្ដាល​ឲ្យ​យើង​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។

20. ព្រះចៅ​ផារ៉ោន​បញ្ជា​រាជ​បម្រើ​ឲ្យ​បើក​ផ្លូវ​ដល់​លោក​អាប់រ៉ាម ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​លោក ទាំង​យក​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ទៅ​ជា​មួយ​ផង។

លោកុ‌ប្បត្តិ 12