28. បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។
29. រីឯមនុស្សដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គ្មាននរណាមានសិទ្ធិលោះឡើយ គឺត្រូវតែប្រហារជីវិត។
30. តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
31. ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។