6. អ្នកប៉ះពាល់មនុស្ស ឬសត្វមិនបរិសុទ្ធបែបនេះ ត្រូវនៅមិនបរិសុទ្ធ រហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
7. លុះថ្ងៃលិចផុតទៅ ទើបគេបានបរិសុទ្ធ ហើយអាចបរិភោគតង្វាយដ៏វិសុទ្ធ ជាអាហាររបស់ខ្លួនបាន។
8. បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំឲ្យខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាព្រះអម្ចាស់។
9. បូជាចារ្យត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំឲ្យខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើងស្ដីអំពីអាហារ។ យើងជាព្រះអម្ចាស់ដែលញែកពួកគេឲ្យវិសុទ្ធ។
10. មិនត្រូវឲ្យអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់បូជាចារ្យបរិភោគអាហារដ៏វិសុទ្ធឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការឲ្យបូជាចារ្យ ក៏គ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធដែរ។