5. អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
6. អ្នកអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
7. អ្នកដែលប៉ះអ្នកជំងឺត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
8. ប្រសិនបើអ្នកជំងឺស្ដោះទឹកមាត់ទៅលើមនុស្សបរិសុទ្ធ អ្នកបរិសុទ្ធនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
9. រីឯកែបសេះ ឬកែបលាដែលអ្នកជំងឺជិះ ក៏ក្លាយទៅជាមិនបរិសុទ្ធដែរ។
10. អ្នកណាប៉ះពាល់វត្ថុដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ អ្នកកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
11. បើអ្នកជំងឺពុំបានលាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។