11. បើអ្នកជំងឺពុំបានលាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
12. ផើងធ្វើអំពីដីដែលអ្នកជំងឺប៉ះពាល់ ត្រូវតែបំបែកចោលទាំងអស់ តែបើជាផើងធ្វើពីឈើវិញ នោះត្រូវតែយកទឹកមកលាងសម្អាត។
13. កាលណាខ្ទុះរបស់អ្នកកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកជ្រោះយកមកលាងសម្អាតខ្លួនប្រាណ រួចហើយទើបគាត់បរិសុទ្ធ។
14. នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅថ្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ គាត់ត្រូវជូនសត្វនោះទៅបូជាចារ្យ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
15. បូជាចារ្យយកសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
16. ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។