លេវី‌វិន័យ 14:38-47 Khmer Standard Version (KHSV)

38. បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ លោក​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

39. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត

40. បូជា‌ចារ្យ​បញ្ជា​ឲ្យ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។

41. លោក​ត្រូវ​ឲ្យ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។

42. បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស រួច​យក​បាយ‌អ មក​បូក​សា​ជា​ថ្មី។

43. ក្រោយ​ពី​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយ‌អ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ

44. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ម្ដង​ទៀត។ បើ​លោក​ឃើញ​ស្នាម​រាល‌ដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្ដី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។

45. គេ​ត្រូវ​កម្ទេច​ផ្ទះ​នោះ ទាំង​ដុំ​ថ្ម ទាំង​ឈើ ទាំង​បាយ‌អ រួច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។

46. អ្នក​ណា​ចូល​ផ្ទះ​នេះ​ក្នុង​អំឡុង​ពេល​ដែល​គេ​បិទ​ទ្វារ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

47. អ្នក​ដេក​នៅ​ក្នុង​ផ្ទះ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​អ្នក​បរិភោគ​អាហារ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ។

លេវី‌វិន័យ 14