លេវី‌វិន័យ 14:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជា‌ចារ្យ។

3. បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ

4. បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប*។

5. បូជា‌ចារ្យ​ត្រូវ​ឲ្យ​គេ​អារ-ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ទើប​នឹង​ដង​មក។

លេវី‌វិន័យ 14