29. លោកអ៊ើរជាបុត្រលោកយ៉ូស្វេ លោកយ៉ូស្វេជាបុត្រលោកអេលាស៊ើរ លោកអេលាស៊ើរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី
30. លោកលេវីជាបុត្រលោកស៊ីម្មាន លោកស៊ីម្មានជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាន លោកយ៉ូណានជាបុត្រលោកអេលាគីម
31. លោកអេលាគីមជាបុត្រលោកមេលាស លោកមេលាសជាបុត្រលោកម៉ៃណាន លោកម៉ៃណានជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ
32. ស្ដេចដាវីឌជាបុត្រលោកអ៊ីសាយ លោកអ៊ីសាយជាបុត្រលោកអូបេដ លោកអូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាលម៉ូន លោកសាលម៉ូនជាបុត្រលោកណាសូន
33. លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា