21. ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ
22. ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
23. កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី
24. លោកហេលីជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប
25. លោកយ៉ូសែបជាបុត្រលោកម៉ាតាធាស លោកម៉ាតាធាសជាបុត្រលោកហាម៉ូស លោកហាម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកអែសលី លោកអែសលីជាបុត្រលោកណាកាយ
26. លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាតាធាល លោកម៉ាតាធាលជាបុត្រលោកសេម៉ី លោកសេម៉ីជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយូដា
27. លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី