លូកា 23:1-5 Khmer Standard Version (KHSV)

1. ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។

2. គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ដ* គឺ​ជា​ស្ដេច»។

3. លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។

4. លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ* និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។

5. ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជា‌ជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ​រហូត​មក​ដល់​ទី​នេះ»។

លូកា 23