លូកា 18:28-32 Khmer Standard Version (KHSV)

28. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះ‌អង្គ»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សម្បែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បង‌ប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់

30. អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លប់​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។

31. ព្រះ‌យេស៊ូ​នាំ​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ចេញ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការី*​បាន​ចែង​ទុក​អំពី​បុត្រ​មនុស្ស* នឹង​កើត​មាន​នៅ​ទី​នោះ

32. គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។

លូកា 18