លូកា 1:74-78 Khmer Standard Version (KHSV)

74. ទ្រង់​នឹង​រំដោះ​យើងឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះ‌អង្គ​បានដោយ​ឥត​ភ័យ​ខ្លាច

75. ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ*និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។

76. ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី*របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។

77. កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដឹងថា​ព្រះ‌អង្គ​សង្គ្រោះ​គេដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។

78. ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ដ៏​លើស‌លប់ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះពី​ស្ថាន​លើ​មកដើម្បី​រំដោះ​យើង

លូកា 1