4. រីឯបងប្អូនវិញក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ដ បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្ដដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់
5. ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្តែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់
6. តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបម្រើព្រះជាម្ចាស់តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបម្រើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
7. ដូច្នេះ យើងគិតដូចម្ដេច? តើក្រឹត្យវិន័យគ្រាន់តែនាំឲ្យស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។