រ៉ូម 16:1-5 Khmer Standard Version (KHSV)

1. ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បង‌ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង‌ប្អូន​របស់​យើង គាត់​បម្រើ​ក្រុម‌ជំនុំ​នៅ​ក្រុង​កេង‌គ្រា

2. សូម​បង‌ប្អូន​ទទួល​គាត់ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ឲ្យ​សម​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ។ សូម​បង‌ប្អូន​ជួយ​គាត់​ក្នុង​ករណី​ណា ដែល​គាត់​ត្រូវ​ការ​ឲ្យ​បង‌ប្អូន​ជួយ ដ្បិត​គាត់​បាន​ជួយ​រ៉ាប់​រង​បង‌ប្អូន​ជា​ច្រើន​នាក់ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ផង​ដែរ។

3. សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា​ឲ្យ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ដ រួម​ជា​មួយ​ខ្ញុំ

4. គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ក្រុម‌ជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរ‌គុណ​គាត់​ដែរ។

5. សូម​ជម្រាប​សួរ​ក្រុម‌ជំនុំ ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឲ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រិស្ដ​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។

រ៉ូម 16