យ៉ូអែល 3:19-21 Khmer Standard Version (KHSV)

19. ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដាហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់នៅ​ក្នុង​ស្រុក​របស់​គេ។

20. រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។

21. យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះថា​គ្មាន​ទោស​ទៀត​ឡើយ។យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។

យ៉ូអែល 3