យ៉ូអែល 3:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើងស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹមដូច​ដើម​ឡើង​វិញ

2. យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត។នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះអ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រនិង​ជា​ចំណែក​មត៌ក​របស់​យើងដោយ​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​ទាំង‌ឡាយ។យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេយក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។

3. ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើងទៅ​ចាប់​ឆ្នោត​ចែក​គ្នាពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យាពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។

យ៉ូអែល 3