យ៉ូហាន 7:46-53 Khmer Standard Version (KHSV)

46. កង​រក្សា​ព្រះ‌វិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។

47. ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ!

48. ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ

49. មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។

50. ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូ‌ដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះ‌យេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖

51. «តាម​ច្បាប់​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​បាន​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​សិន​ទេ​នោះ»។

52. ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។[

53. បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

យ៉ូហាន 7