យ៉ូហាន 21:2-4 Khmer Standard Version (KHSV)

2. លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណែល​ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​ព្រះ‌យេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។

3. លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។

4. ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះ‌អង្គ​ទេ។

យ៉ូហាន 21