យ៉ូហាន 20:29-31 Khmer Standard Version (KHSV)

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ!»។

30. ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។

31. រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ។

យ៉ូហាន 20