យ៉ូហាន 1:46-50 Khmer Standard Version (KHSV)

46. លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​បាន​ឡើយ»។

47. លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះ‌យេស៊ូ​ទត​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រា‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត‌ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។

48. លោក​ណា‌ថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។

49. លោក​ណា‌ថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ* ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។

យ៉ូហាន 1