យ៉ូហាន 1:1-4 Khmer Standard Version (KHSV)

1. កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូលមាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។

2. ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ‌ជាម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។

3. អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​បង្កើត​នោះ​ឡើយ។

4. ព្រះ‌បន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។

យ៉ូហាន 1