យ៉ូស្វេ 8:21-27 Khmer Standard Version (KHSV)

21. លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។

22. ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រា‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

23. រីឯ​ស្ដេច​ក្រុង​អៃ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។

24. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។

25. អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។

26. លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។

27. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភ័ណ្ឌ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ។

យ៉ូស្វេ 8