យ៉ូស្វេ 7:14-18 Khmer Standard Version (KHSV)

14. ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ។ ពេល​ព្រះ‌អម្ចាស់​ចង្អុល​កុល‌សម្ព័ន្ធ​ណា កុល‌សម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះ‌អម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះ‌អម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​ឲ្យ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។

15. ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល”»។

16. លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក តាម​កុល‌សម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។

17. លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេ‌រ៉ាស។ លោក​ឲ្យ​អំបូរ​សេ‌រ៉ាស​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាប‌ឌី។

18. បន្ទាប់​មក លោក​ឲ្យ​ក្រុម​គ្រួសារ​សាប‌ឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អេកាន ជា​កូន​របស់​លោក​កើមី ជា​ចៅ​របស់​លោក​សាប‌ឌី និង​ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។

យ៉ូស្វេ 7