យ៉ូស្វេ 5:11-15 Khmer Standard Version (KHSV)

11. ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគ‌ផល​របស់​ស្រុក​នោះ។

12. ចាប់​តាំង​ពី​ថ្ងៃ​ពួក​គេ​បរិភោគ​ភោគ‌ផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បរិភោគ​ភោគ‌ផល​នៃ​ស្រុក​កាណាន។

13. ពេល​ដែល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។

14. បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយ‌បង្គំ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។

15. មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ​ជា​កន្លែង​ដ៏‌វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

យ៉ូស្វេ 5