8. ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញឲ្យពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។
9. កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន បានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ
10. ឲ្យកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។
11. ពួកគេទទួលបានក្រុងគារយ៉ាត-អើបាពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអើបា ជាបុព្វបុរសរបស់ជនជាតិអាណាក់។
12. រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។